ក្រសួងការពារជាតិ៖ នៅពេលនេះកងកម្លាំងថ្មេីរជេីង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅសង្រ្គោះអ្នកជំនាញហោះហេីរទាំង ២រូប បេីទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ
ក្រសួងការពារជាតិ នាពេលមុនបន្តិចបានបញ្ជាក់ថា នៅពេលនេះកងកម្លាំងថ្មេីរជេីង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដេីម្បីសង្រ្គោះអ្នកជំនាញហោះហេីររបស់យេីងទាំង២រូប បេីទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ។

នៅលើផេកផ្លូវការ ក្រសួងបាន គូសបញ្ជាក់ដូច្នេះថា៖ « ក្រសួងការពារជាតិសូមជូនដំណឹងដល់សាធារណៈជនជ្រាបថា៖ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃេីញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈការហោះហើររុករក នៅចំណុចលេីភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលនេះកងកម្លាំងថ្មេីរជេីង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដេីម្បីសង្រ្គោះអ្នកជំនាញហោះហេីររបស់យេីងទាំង២រូប បេីទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ »៕

ប្រភព៖ ក្រសួងការពារជាតិ
