Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នៅពេលនេះក្រុមកងទ័ពស្វែងរក កំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញលោក ខេង ឆៃយុទ្ធ ដែលបាត់បង់ជីវិតនៅលើកៅអីយន្តហោះ

    BY Liny Chan July 30, 2024
    BREAKING: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ នៅពេលនេះក្រុមកងទ័ពស្វែងរក កំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញលោក ខេង ឆៃយុទ្ធ ដែលបាត់បង់ជីវិតនៅលើកៅអីយន្តហោះ

    (ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៣០​ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។

    នេះបើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ។ ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ។

    ក្រុមការងាររបស់បណ្តាញព័ត៌មាន Fresh News បាននឹងកំពុងស្ថិតនៅទីបញ្ជាការដ្ឋានរុករក ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ Fresh News នឹងបន្ត update ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានព័ត៌មានថ្មីៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: