Paris2024៖ អត្តពលិកអាមេរិក ឡើងនាំមុខកំពូលតារាងមេដាយ តែមានមេដាយមាសស្មើជាមួយចិន គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ
(បារីស)៖ គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ ក្រុមអត្តពលិកអាមេរិក បានឡើងឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 ដោយមានមេដាយមាសស្មើគ្នាជាមួយក្រុមអត្តពលិកចិន ១៩គ្រឿង ខណៈម្ចាស់ផ្ទះបារាំង ឈរលេខ៣ មានមេដាយមាស ១២គ្រឿងសរុប ៤៤គ្រឿងជាបណ្តោះអាសន្ន ។

ក្រុមអត្តពលិកអាមេរិន បានឡើងឈរនាំមុខកំពូលតារាងមេដាយក្រោយរកបានមេដាយមាស ១៩គ្រឿង ប្រាក់ និងសំរឹទ្ធ ២៦គ្រឿងស្មើគ្នា ដោយសរុប ៧១គ្រឿង ដ្បិតក្រុមចិន មានមេដាយមាស ១៩គ្រឿង តែមានមេដាយប្រាក់តែ ១៥គ្រឿង ជាមួយមេដាយសំរឹទ្ធ ១១គ្រឿងសរុប ៤៥គ្រឿង ។
ក្នុងនោះក្រុមអូស្រ្តាលី ឈរលេខ៤ រកបានមេដាយសរុប ៣១គ្រឿង ជាមួយមេដាយមាស ១២គ្រឿង ប្រាក់ ១១ និងសំរឹទ្ធ៨ ហើយក្រុមអង់គ្លេស រកបានមេដាយមាស ១០គ្រឿង ប្រាក់ ១២ និងសំរឹទ្ទ ១៥គ្រឿងសរុប ៣៧គ្រឿង ដ្បិតការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហានេះ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

