Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់អាហារូបករណ៍ «Chevening» ដល់និស្សិតកម្ពុជា, បើកទទួលពាក្យនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤

    BY Liny Chan August 6, 2024
    រាជរដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់អាហារូបករណ៍ «Chevening» ដល់និស្សិតកម្ពុជា, បើកទទួលពាក្យនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ chevening.org/apply.។

    អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្របរិញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេពីផែនការទៅជាកាពិតបាន។

    អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេសក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។

    ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈ ជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥/ ២០២៦ អាហារូបករណ៍ Chevening នឹងផ្តល់ចំនួន១៥០០កន្លែង ដល់និស្សិតមកពីទូទាំងពិភពលោក នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍន៍ដល់អ្នកដឹកនាំនាពេលអនាគត។

    លោក Dominic Williams ឯអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាៈ ១. «ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជម្រុញអោយមានការផ្លាស់ប្តូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើអ្នកមានក្តីស្រមៃលើកទឹកចិត្តអ្នកដទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។»

    ២. «អ្នកមិនមែនគ្រាន់តែជានិស្សិតធម្មតានោះទេ ពួគយើងបានតម្លៃ និងផ្តោតលើថាមពលការគិតធំទូលាយ ការចង់ដឹងចង់ ឃើញការដែលមានចក្ខុវស័យច្បាស់លាស់សម្រាប់អនាគតរបស់អ្នក និងសមត្ថភាពក្នុងការសម្រេចគោលដៅរបស់អ្នក ។ ប្រសិនបើអ្នកមានគ្រាប់លក្ខ័ណ្ឌ នោះអ្នកអាចនឹងសាកសមចូលរួមជាសមាជិកនៃសហគមន៍អតីតនិស្សិតរបស់យើងជាង ៥៧០០០នាក់ នៅទូទាំងពិភពលោកបានហើយ។»

    ៣. «បណ្តាញអតីតនិស្សិតជ័យលាភីរបស់យើង គឺជាអ្នកមានឥទ្ធិល បានរំលែកបទពិសោធន៍ដូចគ្នាដែលអ្នកចង់ធ្វើដែរ។ ពួកគាត់អាចផ្តល់ការលើកទឹកចិត្ត ការណែនាំ ដំបូន្មាន និងទំនាក់ទំនង។ នៅពេលដែលអ្នកត្រឡប់មកកាន់ប្រទេសអ្នកវិញ បន្ទាប់ពីបញ្ចប់ការសិក្សារបស់អ្នក អ្នកគួរតែមានអារម្មណ៍ថាអ្នកមានជំនាញច្បាស់លាស់ ដើម្បីចាប់ផ្តើមធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ សូមធ្វើការដាក់ពាក្យអោយបានមុនថ្ងៃផុតកំណត់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយ អ្នកអាចនឹងក្លាយសមាជិកក្នុងសហគមន៍ដ៏អស្ចារ្យរបស់យើងផងដែរ។»

    ឯកឧត្តមបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជជាណាចក្រកម្ពុជា និងជាអតីតនិស្សិតជ័យលាភី អាហាររូបករណ៍ Chevening ក្នុងឆ្នាំ១៩៩៣ ផ្នែកការអភិវឌ្ឍន៍ទីក្រុង និងរៀបចំដែនដី University College London (UCL) បានមានប្រសាសន៍ថាៈ

    «ខ្ញុំជាកូនខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Chevening ដ៏ល្បីនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៩៣ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំនៅចក្រភពអង់គ្លេស ដែលជាកន្លែងដែលខ្ញុំទទួលបានកិត្តិយសបំផុតសម្រាប់ខ្ញុំ ។ នេះពិតជាច្បាស់ណាស់ថា ការអប់រំថ្នាក់ពិភពលោកនៅចក្រភពអង់គ្លេស បានផ្តល់លទ្ធផលយ៉ាងល្អ ដល់ខ្ញុំក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឡើងវិញ។»

    និស្សិតជ័យលាភីជាច្រើនរូប បានធ្វើការចែករំលែកបទពិសោធន៍របស់ពូតគេតាមរយៈ #ChosenForChevening hashtag និងនៅលើ X ហើយនិង Instagram។ សូមតាមដានព័ត៌មានតាមរយៈ X និង Facebook.

    សម្រាប់ព័ត៌មានបន្ថែមៈ
    សូមចូលទៅកាន់គេហទំព័រ chevening.org/scholarships ដែលមានព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានអាហារូបករណ៍ និងព័ត៌មានជាក់លាក់របស់អាហារូបករណ៍Chevening.

    សូមធ្វើការទំនាក់ទំនង
    អ៊ីម៉ែល: ukincambodia@fcdo.gov.uk

    Share This Post: