Olympics2024៖ ក្រុមអាមេរិក កើនមេដាយមាស ២៤គ្រឿងបន្តនាំមុខកំពូលតារាង គិតត្រឹមថ្ងៃទី០៧ ខែសីហានេះ
(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានកើនមេដាយមាសដល់ ២៤គ្រឿង បន្តនាំមុខកំពូលតារាងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ខណៈក្រុមអត្តពិលចិន ឈរលេខ២ រកបានមេដាយមាស ២២គ្រឿងជាបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះក្រុមអូស្ត្រាលី ឡើងមកឈរលេខ៣ ពីការរកបានមេដាយមាស ១៤គ្រឿង ហើយក្រុមម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៤ នៅមានមេដាយមាស ១៣គ្រឿង ជាមួយនឹងមេដាយប្រាក់ ១៦ និងសំរឹទ្ធ ១៩ ហើយសរុបមាន ៤៨គ្រឿងដដែល ខណៈក្រុមអង់គ្លេស ឈរលេខ៥ នៅមានដាយមាស ១២គ្រឿងដដែល ជាមួយការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហាខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

