Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Paris2024៖ សល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ក្រុមអាមេរិក និងចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿងស្មើគ្នា

BY Liny Chan August 10, 2024
Paris2024៖ សល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ក្រុមអាមេរិក និងចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿងស្មើគ្នា

(ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នៅសល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ខណៈក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន នៅតែឈរនាំមុខកំពូលតារាងចំណាត់ថ្នាក់មេដាយ ដោយមានមេដាយមាស ៣៣គ្រឿងស្មើគ្នា ដ្បិតម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៦ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

អាមេរិក ពេលនេះរកបានមេដាយមាស ៣៣គ្រឿង ហើយសរុបទាំងប្រាក់ នឹងសំរឹទ្ធកើនដល់ ១១១គ្រឿង ដ្បិតក្រុមអត្តពលិកចិន ឈរលេខ២ ក៏មានមេដាយមាស ៣៣គ្រឿងតែសរុបជាមួយប្រាក់ នឹងសំរឹទ្ធ មានត្រឹម ៨៣គ្រឿងប៉ុណ្ណោះ ហើយក្រុមអូស្ត្រាលី រកបានមេដាយសរុប ៤៨គ្រឿង និងក្រុមជប៉ុន សរុបបាន ៣៧គ្រឿង ជាមួយអង់គ្លេស ឈរលេខ៥ បន្តរកបានមេដាយសរុប ៥៧គ្រឿងបណ្តោះអាសន្ន។

សូមជម្រាបផងថា ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១១ ខែសីហានេះ ខណៈក្រុមអាមេរិក អាចនឹងបន្តឈ្នះមេដាយច្រើនជាងគេទៀត ដោយកាលពីនៅអូឡាំពិក ទីក្រុងត្យូ ឆ្នាំ២០២០ ពួកគេរកបានមេដាយសរុប ១១៣គ្រឿង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: