Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំង ២គ្រឿង បុកគ្នាលើអាកាស បណ្ដាលឱ្យពីឡុតបារាំង ២នាក់បានបង់ជីវិត

BY Liny Chan August 15, 2024
យន្ដហោះចម្បាំង ២គ្រឿង បុកគ្នាលើអាកាស បណ្ដាលឱ្យពីឡុតបារាំង ២នាក់បានបង់ជីវិត

(ប៉ារីស)៖ ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២គ្រឿងបុកគ្នានៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: