Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះតៃវ៉ាន់

BY Liny Chan August 16, 2024
គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះតៃវ៉ាន់

(តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីខាងលើក៏បានបង្ករំញ័រដល់អគារក្នុងរដ្ឋធានីតៃប៉ិ ផងដែរ។ គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី ៩.៧គីឡូម៉ែត្រ ហើយបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ គ្រោះរញ្ជួយដីទាំង២ លើកនេះដែរ កើតឡើង ខណៈអាជ្ញាធរតៃវ៉ាន់បានព្រមានពីហានិភ័យនៃគ្រោះរអិលបាក់ដីនៅតាមតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។

គួរបញ្ជាក់ថា កាលពីខែមេសា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើទីក្រុង Hualien ដោយបានសម្លាប់មនុស្ស៩នាក់ និងច្រើនជាង ៩០០នាក់ បានរងរបួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: