Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុម័តការលក់ប្រព័ន្ធមីស៊ីល Patriot ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ឱ្យអាល្លឺម៉ង់

BY Liny Chan August 17, 2024
សហរដ្ឋអាមេរិក អនុម័តការលក់ប្រព័ន្ធមីស៊ីល Patriot ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ឱ្យអាល្លឺម៉ង់

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បាននិយាយថាក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទៅឱ្យអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្ត NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

FILE PHOTO: Patriot missile defence system is seen at Sliac Airport, in Sliac, near Zvolen, Slovakia, May 6, 2022. REUTERS/Radovan Stoklasa

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ហៅកាត់ថា DSCA បានគូសបញ្ជាក់ថាការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នឹងជួយធ្វើឱ្យ សមត្ថភាពរបស់អាល្លឺម៉ង់កាន់តែល្អប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងបច្ចុប្បន្ន និងនៅពេលអនាគត ព្រមទាំងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់បែរឡាំងផងដែរ។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈ DSCA បានជូនដំណឹងទៅកាន់សភាទាំង២ របស់អាមេរិក រួចរាល់ហើយ។ តែត្រូវរង់ចាំការអនុម័តយល់ព្រមពីសភាជាមុនសិន។ អាល្លឺម៉ង់ បានបរិច្ចាគប្រព័ន្ធមីស៊ីល Patriot ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់រុស្ស៉ី៕ Fresh News

Share This Post: