Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក កែវ រ៉េមី បន្ដជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងបន្ថែមតួនាទីថ្មីនៅ ATF

    BY Liny Chan August 21, 2024
    លោក កែវ រ៉េមី បន្ដជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងបន្ថែមតួនាទីថ្មីនៅ ATF

    (ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅពេលនេះបានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ បន្ដទៀត។ ហើយលើសពីនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី (ATF) បានបន្ថែមការតែងតាំងលោកធ្វើជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍរបស់ ATF ទៀតផងដែរ ។

    នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ស្របពេលលោក កែវ រ៉េមី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ។

    គួរដឹងថា ក្នុងនាមប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រៅពីទទួលបានការគាំទ្រ និងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ក៏ដូចជាការបន្ថែមតួនាទីជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍតេក្វាន់ដូ ITF អាស៊ី បច្ចុប្បន្នលោក កែវ រ៉េមី ក៏ជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: