អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយមាសដំបូង នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅឥណ្ឌា
(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា បានដណ្ដើមមេដាយមាសលើកដំបូងជូនជាតិ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដោយកីឡាករ ឃឿន ប៊ុនឡុង លើវិញ្ញាសាបច្ចេកទេសពិសេស បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃទី២៤ ខែសីហានេះ។

គួរដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១២គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨គ្រឿង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


