Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាសទី២ ក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០

    BY Liny Chan August 24, 2024
    អបអរសាទរ! ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាសទី២ ក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០

    (ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ។ មេដាយមាសទី២ របស់អត្តពលិកកម្ពុជានេះ ដណ្ដើមបានលើវិញ្ញាសាក្រុមបុរសវាយបំបែកក្ដារ (Power Breaking) ។

    ទន្ទឹមជាមួយគ្នាដែរ ក្រុមកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ២គ្រឿងបន្ថែមទៀតផងដែរ ដោយកីឡាការិនី ម៉េត ស្រីឡែន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាបច្ចេកទេសពិសេស និងកីឡាការិនី រស់ ស្រីនិច ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាបំបែកក្ដារ ។

    សរុបមេដាយបណ្ដោះអាសន្ន គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៥គ្រឿងហើយ រួមមានមេដាយមាស ២ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៩គ្រឿង ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: