Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចំនួនអ្នកបាត់បង់ជិវីត ក្នុងហេតុការណ៍រអិលបាក់ដី នៅប្រទេសថៃ កើនដល់ ១០នាក់

BY Liny Chan August 24, 2024
ចំនួនអ្នកបាត់បង់ជិវីត ក្នុងហេតុការណ៍រអិលបាក់ដី នៅប្រទេសថៃ កើនដល់ ១០នាក់

(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅលើកោះ Phuket បានកើនដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលថៃក៏បានឱ្យដឹងដែរថាមនុស្ស៣នាក់ផ្សេងទៀត បានបាត់ខ្លួន និង១៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារលើតំបន់ទីប្រជុំជន មួយកន្លែង នៅលើកោះ Phuket កាលពីថ្ងៃសុក្រ។ ប៉ូលិសថៃកាលពីថ្ងៃសុក្រ បាននិយាយថាក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់ មានប្ដីប្រពន្ធជនជាតិរុស្ស៉ី ២នាក់ ជនជាតិមីយ៉ាន់ម៉ា ៦នាក់ និងជនជាតិថៃ ២នាក់ ហើយផ្ទះជាង ៥០ខ្នងរងការខូចខាត។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុងបានបង្កផលប៉ះពាល់មួយផ្នែកធំ ដល់តំបន់ឆ្នេរភាគខាងត្បូង និងភាគខាងជើងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ។ រដ្ឋាភិបាលថៃបានដាក់ពង្រាយ យោធា ក្រុមអ្នកជួយសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមប្រតិបត្តិការជួយសង្រ្គោះ។ នៅប្រទេសថៃ កាលពីឆ្នាំ២០១១ មានមនុស្សជាង ៥០០នាក់បានស្លាប់ និងផ្ទះរាប់លានខ្នង រងការខូចខាតដោយសារគ្រោះទឹកជំនន់នៅទូទាំងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: