Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វផ្សោត ១ក្បាលប្រភេទ Risso’s Dolphin មានទម្ងន់១២០គីឡូក្រាម ដែលជាប់ឬសកោងកាង ត្រូវបានជួយសង្គ្រោះ

    BY Liny Chan August 27, 2024
    សត្វផ្សោត ១ក្បាលប្រភេទ Risso’s Dolphin មានទម្ងន់១២០គីឡូក្រាម ដែលជាប់ឬសកោងកាង ត្រូវបានជួយសង្គ្រោះ

    (កោះកុង)៖ សត្វផ្សោត ១ក្បាល មានទម្ងន់ប្រមាណ១២០គីឡូក្រាម ត្រូវបាននាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រជាពលរដ្ឋសង្រ្គោះពីការជាប់ខ្លួននឹងឬសកោងកាង នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    បើតាមចុះផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សត្វផ្សោតនេះ ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម។

    ការជួយសង្គ្រោះសត្វផ្សោតនេះដឹកនាំដោយលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះផ្សោត ១ក្បាលនេះ នៅខាងក្រោយផ្ទះលោកស្រី ប៊ុន វ៉ាង (ភូមិពាមក្រសោបចាស់) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ហើយបាននាំយកទៅព្រលែងចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: