ព័ត៌មានជាតិ
ឱកាសល្អ! ខេត្តរតនគិរី ប្រកាសផ្ដល់ការងារផ្នែកកម្មករចម្ការដំណាំជាង ៤០០០កន្លែង
BY Liny Chan
August 30, 2024
ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ បានបង្ហាញពីឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី។

តាមរយៈផេកផ្លូវការ ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ថា ឱកាសការងារ ៤០៨៨កន្លែង នៅខេត្តរតនគិរី ខាងលើនេះ គឺជ្រើសរើសសម្រាប់មុខតំណែង កម្មករចម្ការដំណាំ។ ដូច្នេះសម្រាប់ យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការនៅខេត្តរតនគិរី សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ៧៤៦ ៦៥៥/ ០១២ ៩០៦ ៦៦៤ និងតេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


អត្ថបទ៖ លីនី