Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ គ្រោងហាមឃាត់ជនជាតិរុស្ស៉ី ពីការទិញអចលនទ្រព្យ ក្នុងប្រទេសរបស់ខ្លួន

BY Liny Chan September 3, 2024
ហ្វាំងឡង់ គ្រោងហាមឃាត់ជនជាតិរុស្ស៉ី ពីការទិញអចលនទ្រព្យ ក្នុងប្រទេសរបស់ខ្លួន

(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំដាក់សំណើ ដើម្បីហាមឃាត់ជនជាតិរុស្ស៉ីពីការទិញអចលទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន ដែលជាចំណាត់ការមួយដើម្បីការពារសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។

ទំនាក់ទំនងរវាងហ្វាំងឡង់ និងរុស្ស៉ីដែលជាប្រទេសជិតខាង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង និងដែលបាននាំឱ្យទីក្រុងហែលស៉ិនគី ប្រឹងប្រែងដើម្បីបានក្លាយជាសមាជិក នៃបក្សសម្ព័ន្ធយោធាណាតូ (NATO)។ សំណើហាមឃាត់ផ្នែកអចលនទ្រព្យ​នាពេលនេះ នឹងត្រូវធ្វើឡើងចំពោះពលរដ្ឋសញ្ជាតិពីរ និងអ្នកស្នាក់នៅអចិន្រ្តៃយ៍រុស្ស៉ី ក្នុងប្រទេសហ្វាំងឡង់ ក៏ដូចជានៅអឺរ៉ុប ហើយត្រូវ​មាន​ការ​ពិគ្រោះ​យោបល់​ពី​អ្នក​ជំនាញ​ មុនការបោះ​ឆ្នោត​​សភា។ លោក Hakkanen បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «បទប្បញ្ញត្តិនេះ ​មាន​គោល​បំណង​ការពារ​អរិភាព ​ដែលអាចកើតមានប្រឆាំង​នឹង​ហ្វាំងឡង់។ ពេលនេះ ហ្វាំងឡង់កំពុងត្រួតពិនិត្យលើអចលនទ្រព្យចំនួន ៣,៥០០នៅក្នុងប្រទេស ដែលមានម្ចាស់ជាជនជាតិរុស្ស៉ី។

គួរបញ្ជាក់ថា ហ្វាំងឡង់ មានព្រំដែនគោកប្រវែង ១,៣៤០គីឡូម៉ែត្រជាមួយរុស្ស៉ី ហើយបានបិទច្រកឆ្លងកាត់ទាំងអស់រួចហើយ ដោយចោទប្រកាន់រុស្ស៉ីអំពី ការប្រើប្រាស់ជនចំណាកស្រុកមកពីអាស៉ី អាហ្វ្រិក ធ្វើជាអាវុធ តាមរយៈការជំរុញឱ្យពួកគេ ស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: