Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្តបង្ហោះបាឡុងផ្ទុកសំរាមរាប់រយ ចូលដីកូរ៉េខាងត្បូង

BY Liny Chan September 7, 2024
កូរ៉េខាងជើង បន្តបង្ហោះបាឡុងផ្ទុកសំរាមរាប់រយ ចូលដីកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះបាននិយាយថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីរបស់ខ្លួន ដែលភាគច្រើនជា ក្រដាស និងថង់បាស្ទិក តែមិនមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងជាង ៩០០ ក្នុងរយៈពេល ៣ថ្ងៃមកនេះ ក្នុងនោះរួមមានទាំងបាឡុងចំនួន១៩០ កាលពី ថ្ងៃសុក្រម្សិលមិញ ហើយក្នុងនោះបាឡុងភាគច្រើនធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្ត​ Gyeonggi។

កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមជិត ៥០០០ ចូលក្នុងទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភាមក ដោយនិយាយថាជាការសងសឹកទៅនឹងបាឡុងឃោសនា ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលសកម្មជននៅកូរ៉េខាងត្បូងបង្ហោះចូលក្នុងទឹកដីកូរ៉េខាងជើង។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានដំណើរការឡើងវិញ នូវឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង នៅក្បែរតំបន់ព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: