Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជើងហោះហើរជាង ៣០ ដែលទៅ និងមកពីទីក្រុង Beirut ត្រូវបានលុបចោល ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

BY Liny Chan September 25, 2024
ជើងហោះហើរជាង ៣០ ដែលទៅ និងមកពីទីក្រុង Beirut ត្រូវបានលុបចោល ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

(ប៉េរូត)៖ អាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៅទីក្រុង Beirut បានប្រកាសលុបចោលជើងហោះហើរជាង ៣០ ជើង ទាំងចេញ និងចូល កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ជាលើកទី២ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន ជើងហោះហើរចំនួន ១៥ ដែលហោះចេញពីទីក្រុង Beirut និងជើងហោះហើរចំនួន ២៩ ដែលហោះចូលទីក្រុង Beirut ត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់រួមមាន Qatar Airways, ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគីផងដែរ។

គួរបញ្ជាក់ថា ការលុបចោលជើងហោះហើរទាំងនេះបង្ហាញពីផលប៉ះពាល់នៃភាពតានតឹងក្នុងតំបន់ និងការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជះឥទ្ធិពលដល់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: