Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Toyota ប្រមូលរថយន្តជាង ៤ម៉ឺនគ្រឿងមកជួសជុលប្រព័ន្ធជំនួសថាមពលហ្វ្រាំង

BY Liny Chan September 30, 2024
Toyota ប្រមូលរថយន្តជាង ៤ម៉ឺនគ្រឿងមកជួសជុលប្រព័ន្ធជំនួសថាមពលហ្វ្រាំង

(វ៉់ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp របស់ជប៉ុនកំពុងប្រមូលរថយន្ត នៅអាមេរិកជាង ៤២ ០០០គ្រឿង ដើម្បីមកជួសជុលបញ្ហាប្រព័ន្ធហ្រាំង ដែលអាចបណ្តាលឱ្យចាប់ហ្រ្វាំងមិនសូវស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលនេះប៉ះពាល់ដល់រថយន្ត Corolla Cross Hybrid ស៊េរីឆ្នាំ២០២៣-២០២៤។ រដ្ឋបាល NHTSA បានឱ្យដឹងថា បញ្ហាប្រព័ន្ធជំនួយថាមពលហ្រ្វាំងនេះ បណ្តាលមកពីបញ្ហាសុសវែរ នៅក្នុងប្រព័ន្ធបញ្ជាអេឡិចត្រូនិក ដែលគ្រប់គ្រងយានយន្តអំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំងនៅពេលផ្លូវបត់។

ការបាត់បង់ជំនួយថាមពលហ្វ្រាំង អាចបណ្តាលឱ្យការចាប់ហ្រ្វាំងអូសបន្លាយពេលឈប់ របស់រថយន្តដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: