មន្ទីពេទ្យកាណាដា ប្រកាសស្វែងរកអ្នកជំងឺ ៦នាក់សម្រាប់សិក្សាពីការដាំឈីប Neuralinks ក្នុងខួរក្បាល
(បរទេស)៖ បន្ទាប់ពីនិយតករសុខភាពកាណាដា (Health Canada) យល់ព្រមឱ្យក្រុមហ៊ុនផលិតឈីបសម្រាប់ដាំក្នុងខួរក្បាលមនុស្ស Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ធ្វើការសាកល្បងលើទឹកដីខ្លួនហើយនោះ។ នាពេលថ្មីៗនេះ ក្នុងភាពជាដៃគូរវាង Neuralink គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកាណាដា កំពុងស្វែងរកអ្នកជំងឺ ៦នាក់ដើម្បីចូលរួមក្នុងការសាកល្បងព្យាបាលជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការសាកល្បងនេះមានឈ្មោះថា CAN-PRIME (Canadian Precise Robotically Implanted Brain-Computer Interface) ហើយនឹងប្រព្រឹត្តិទៅនៅ University Health Network (UHN) ក្នុងទីក្រុង Toronto ជាពិសេសនៅមន្ទីរពេទ្យ Toronto Western ដែលត្រូវបានចាត់តាំងជាកន្លែងវះកាត់ផ្តាច់មុខសម្រាប់ការសាកល្បងនេះនៅក្នុងប្រទេសកាណាដា។
គួរជម្រាបថា ការជ្រើសរើសនេះសម្រាប់អាទិភាពបេក្ខជនដែលមានជំងឺ quadriplegia ឬអ្នកជំងឺខ្វិននៃអវយវៈទាំងបួនធ្ងន់ធ្ងរ ដោយសារតែលក្ខណ្ឌដូចជារបួសឆ្អឹងខ្នង ឬជំងឺសសៃប្រសាទ និងមានអាយុយ៉ាងតិចចាប់ពី ១៩ឆ្នាំឡើងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

