Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ១១នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅបារាំង

BY Liny Chan June 29, 2026
មនុស្ស ១១នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅបារាំង

បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៩ ខែមិថុនា។ គ្រោះថ្នាក់បានកើតឡើងនៅក្នុងទីក្រុង Tomblaine ដែលស្ថិតនៅភាគខាងលិច នៃប្រទេសបារាំង។

បើតាមអាជ្ញាធរអាកាសចរណ៍បារាំងបានបញ្ជាក់ថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះខ្នាតតូចសម្រាប់ដឹកក្រុមអ្នកលេងកីឡាលោតឆ័ត្រយោង (Skydive )។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១១នាក់នោះ រួមមានអ្នកបើកបរយន្តហោះម្នាក់ គ្រូបង្វឹកផ្នែកលោតឆ័ត្រយោងចំនួន ៥នាក់​ និង ៥នាក់ផ្សេងទៀតគឺជាក្រុមអ្នកហ្វឹកហាត់កីឡាលោតឆ័ត្រយោង៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC

Share This Post: