ព័ត៌មានអន្តរជាតិ January 5, 2025

រុស្ស៊ី អះអាង ពីការបា.ញ់ទម្លាក់មី.ស៊ីល ATACMS ៨គ្រា.ប់និងចាប់យកបានភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន

Nisaiy KP

(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន របស់អ៊ុយក្រែនចំនួន ១០គ្រឿង នៅលើទឹកដីរុស្ស៉ី កាលពីព្រឹកថ្ងៃសៅរ៍ រួមទាំងបីនៅលើតំបន់ Leningrad ភាគខាងជើងប្រទេសផងដែរ។

អាកាសយានដ្ឋាន Pulkovo នៃទីក្រុង St Petersburg ត្រូវផ្អាកដំណេីរការបណ្តោះអាសន្ន នូវការមកដល់ និងចាកចេញនៃជើងហោះហើរនៅព្រឹកថ្ងៃសៅរ៍។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ពីសមរភូមិបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews