Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទីបំផុត! TikTok វិលត្រឡប់មក App Store និង Play Store អាមេរិកវិញហើយ បន្ទាប់ពីត្រូវបានដកចេញកាលពីខែមុន

BY Liny Chan February 14, 2025
ទីបំផុត! TikTok វិលត្រឡប់មក App Store និង Play Store អាមេរិកវិញហើយ បន្ទាប់ពីត្រូវបានដកចេញកាលពីខែមុន

(បរទេស)៖ ទទួលបានរបាយការណ៍មកថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលស្ថិតក្រោមកម្មសិទ្ធិរបស់ចិន បានត្រឡប់ទៅហាងកម្មវិធី​របស់ Apple និង Google វិញហើយ បន្ទាប់ពីត្រូវបានដកចេញជាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិដែលចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយពី CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ជិតរយៈពេលមួយខែ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ TikTok ត្រូវបានដាក់ឱ្យទាញយកជាថ្មីម្តងទៀតនៅក្នុង App Store និង Play Store។ ជុំវិញ ការដកកម្មវិធីចិនដ៏លេចធ្លោនេះ បានកើតចេញពីការព្រួយបារម្ភអំពីសន្តិសុខជាតិ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រួយបារម្ភអំពីកម្មសិទ្ធិរបស់ ByteDance និងការតភ្ជាប់ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន។ ច្បាប់ស្តីពីការការពារពីសត្រូវបរទេស ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីលោក Joe Biden ក្នុងខែមេសា បានកំណត់ថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមនឹងការហាមឃាត់។

យ៉ាងណាមិញ TikTok បានអះអាងថា ច្បាប់នេះរំលោភលើសិទ្ធិវិសោធនកម្មលើកទី១ នៃអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅសហរដ្ឋអាមេរិក។ កាលពីខែមករា តុលាការកំពូលបានចូលរួមភាគីជាមួយរដ្ឋបាលលោក Biden ដោយបញ្ជាក់ថា «សភាបានកំណត់ការដកខ្លួនចេញដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព ទាក់ទងនឹងការអនុវត្តការប្រមូលទិន្នន័យរបស់ TikTok និងទំនាក់ទំនងជាមួយសត្រូវបរទេស»។ តែយ៉ាងណា TikTok បានរុញច្រានការសម្រេចចិត្តរបស់តុលាការកំពូល ហើយបានធ្វើការឆ្លើយតបគំរាមកំហែងបកវិញក្នុងការបិទប្រតិបត្តិការអាមេរិក លុះត្រាតែរដ្ឋបាល Biden ធ្វើអន្តរាគមន៍។

គួរជម្រាបថា ការវិលត្រឡប់ទៅលើអ៊ីនធឺណិតសហរដ្ឋអាមេរិកវិញរបស់កម្មវិធី TikTok បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បាននិយាយថាគាត់នឹងពន្យារពេលការអនុវត្តការហាមឃាត់នេះ។ លោក​បាន​ចុះហត្ថលេខា ​លើ​ដីកា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​ចូល​កាន់​តំណែង​ដើម្បី​ពន្យារ​ពេល​កំណត់​នៃ​ច្បាប់​នេះ​បន្ថែម​ទៀត ៧៥ ថ្ងៃ​ដល់​ថ្ងៃ​ទី ៥ ខែ​មេសា។ លោក Trump បាននិយាយនៅលើវេទិកា Truth Social របស់គាត់ថាគាត់ «ចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០% ក្នុងការបណ្តាក់ទុនរួមគ្នា» ដើម្បី «រក្សាទុក TikTok, រក្សាវានៅក្នុងដៃឱ្យល្អ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: