Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងពីការទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវា.យប្រ.ហាពេញមួយយប់របស់រុស្ស៉ី

BY Nisaiy KP March 16, 2025
អ៊ុយក្រែន អះអាងពីការទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវា.យប្រ.ហាពេញមួយយប់របស់រុស្ស៉ី

(កៀវ)៖ អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣០គ្រឿង ដែលរុស្ស៉ីបាញ់មកទូទាំងប្រទេសពេញមួយយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ ២០២៥។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ត្រូវបានបាញ់មកលើតំបន់ចំនួន ១៤ទូទាំងអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានវាយប្រហារដោយមីស៉ីលបាលីស្ទីគ ២គ្រាប់ផងដែរ។ ដោយឡែក ការវាយ​ប្រហារ​របស់​រុស្ស៉ី កាលពីថ្ងៃសុក្រ​លើ​ទីក្រុង​កំណើត​របស់លោក ហ្សេលេនស្គី គឺ Kryvy Rig នាំមានអ្នករបួស ១៤​នាក់។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ចំពោះមុខកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបិទបញ្ចប់សង្រ្គាម។ អ៊ុយក្រែន យល់ព្រមទទួលយកសំណើបទឈប់បាញ់បណ្ដោះអាសន្ន រយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងមូស្គូថានឹងទទួលយកបទឈប់បាញ់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: