ព័ត៌មានអន្តរជាតិ March 30, 2025

UPDATE: អ្នកបាត់បង់ជិវិតដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ កើនដល់ ១៧នាក់

Nisaiy KP

(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៣០ ខែមីនាថាចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

តាមអាជា្ញធរថៃ ក្នុងទីក្រុងបាងកក មនុស្ ស៣២នាក់ បានរងរបួស និង៨៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ក្រោយអគារកំពុងសាងសង់មួយមានកម្ពស់ ៣០ជាន់បានបាក់រលំទាំងស្រុង ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា។

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី បានវាយប្រហារកែ្បរទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង១៖២០នាទី កាលពីថ្ងៃសុក្រ ដោយក៏បង្កការរំញ័រដល់ តំបន់ជាច្រើននៃប្រទេសថៃ ក្នុងនោះរួមមានទាំងទីក្រុងបាងកកផងដែរ។ Mandalay ស្ថិតនៅចម្ងាយប្រហែល ៣៩២គីឡូម៉ែត្រពីស្រុក Pang Mapha នៃខេត្ត Mae Hong Son ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews