Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោងនៅណៃពិដោ

BY Liny Chan April 2, 2025
មីយ៉ាន់ម៉ា៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោងនៅណៃពិដោ

(យ៉ាំងហ្គោន)៖ ស្ត្រីអាយុ ៦៣ ឆ្នាំម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៩១ ម៉ោង បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះនៅថ្ងៃអង្គារនេះ នៅរដ្ឋធានីណៃពិដោ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ក្រុមជួយសង្គ្រោះរបស់នាយកដ្ឋានមីយ៉ាន់ម៉ា (MFSD) បានរកឃើញ ស្រ្តីខាងលើនៅរស់រានមានជីវិតនៅវេលាម៉ោងប្រហែល ៧:៥៨ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងទីរួមស្រុក Zabuthiri ហើយបានទាញគាត់ចេញដោយសុវត្ថិភាពនៅម៉ោង ៩:១៥ នាទីព្រឹក។​ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅណៃពិដោ ដើម្បីទទួលការព្យាបាល។

គួរបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះមីយ៉ាន់ម៉ា បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានការសហការជាមួយក្រុមមកពីប្រទេសចិន រុស្ស៊ី និងឥណ្ឌា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: