Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ២៨៨៦នាក់ និងរបួស ៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​

BY Liny Chan April 2, 2025
UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ២៨៨៦នាក់ និងរបួស ៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​

(ណៃពិដោ)៖ នៅថ្ងៃពុធ ទី២ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់ជិត២៩០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៨៨៦នាក់ ខណៈតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់។ ជាមួយគ្នានេះដែរ អ្នករងរបួស ក៏បានបន្តកើនដូចគ្នា ដល់ចំនួន៤៦៣៩នាក់ រីឯ៣៧៣នាក់ នៅបន្តបាត់ខ្លួន។ នាថ្ងៃពុធនេះ បុរសម្នាក់អាយុ២៦ឆ្នាំ ទើបតែត្រូវបានទាញចេញដោយនៅមានជីវិត ពីខាងក្រោមគំនរបាក់បាក់នៃសណ្ឋាគារមួយ ដែលបានដួលរលំនៅរដ្ឋធានីណៃពិដោ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ នៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែល៥ថ្ងៃ បាន​កន្លងផុតទៅក៏ដោយ ក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែប្រឹងប្រែងបន្ត​ប្រតិបត្តិការសង្រ្គោះយ៉ាងស្វាហាប់ ដើម្បីស្វែងរកនិងជួយសង្រ្គោះជនរងគ្រោះ ដែលអាចនៅមានជីវិត៕ ផ្ដល់សិទ្ធដោយ៖ Fresh News

Share This Post: