Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃ៖ មេដឹកនាំបក្ស Bhumjaithai លាលែងចេញពីតំណែងទាំងអស់ ក្រោយបក្សដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ

BY Liny Chan June 19, 2025
ថៃ៖ មេដឹកនាំបក្ស Bhumjaithai លាលែងចេញពីតំណែងទាំងអស់ ក្រោយបក្សដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ

(បាងកក)៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បានដាក់លិខិតលាលែងចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បន្ទាប់ពីគណបក្សរបស់លោកដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn Shinawatra។ នេះបើតាមកាសែតថៃ The Nation។

លោក Anutin បានដាក់លិខិតលាលែងពីតំណែងជូននាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបញ្ជាក់ពីបំណងលាលែងចេញពីតំណែងទាំងអស់ដែលត្រូវបាន តែងតាំង ឬត្រូវបានចាត់តាំង។ ក្នុងលិខិតលាលែងពីតំណែង លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «អនុលោមតាមព្រះរាជ្យក្រឹត្យដែលតែងតាំងរូបខ្ញុំជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំសូមបញ្ជាក់ថាខ្ញុំបានលាលែងចេញពីតំណែងទាំងអស់នេះ រួមទាំងតំណែងផ្សេងទៀតដែលរូបខ្ញុំត្រូវបានតែងតាំង ឬចាត់តាំង ដោយការលាលែងត្រូវចូលជាធរមាននៅថ្ងៃទី១៩ ខែមិថុនា»

គួរបញ្ជាក់ថា លោក Anutin Charnvirakul បានប្រកាសពីការដើរចេញពីរដ្ឋាភិបាលចម្រុះ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា ដោយសារតែការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn ជាមួយសម្ដេចតេជោ ហ៊ុន សែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: