Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានយកពន្ធគយបន្ថែម ១០ភាគរយលើក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ

BY Liny Chan July 9, 2025
លោក ត្រាំ ព្រមានយកពន្ធគយបន្ថែម ១០ភាគរយលើក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការយកពន្ធគយបន្ថែម ១០ភាគរយលើទំនិញនាំចូល ពីក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ដែលបានគំរាមយកពន្ធគយបន្ថែម១០ភាគរយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានលើកឡើងជាថ្មីនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯសេតវិមានថាការយកពន្ធគយនេះកំពុងដំណើរការទៅមុខ។ «ប្រទេសទាំងឡាយដែលស្ថិតនៅក្នុងអង្គការ BRICS នឹងត្រូវជាប់ពន្ធគយបន្ថែម១០ភាគរយ ក្នុងពេលឆាប់ៗ…ប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវជាប់ពន្ធគយ១០ភាគរយ»

គួរបញ្ជាក់ថា BRICS កាលពីឆ្នាំ២០២៤ បានពង្រីកសមាជិកបន្ថែមក្រៅពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជាអ៉ីរ៉ង់ និងឥណ្ឌូណេស៊ីជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: