ព័ត៌មានជាតិ
គ.ស.ព.ស ច្រានចោលការផ្សាយរបស់កាសែតថៃ Bangkok Post ដែលថា នាយឧត្តមសេនីយ៍ ត្រី ឌឹក បានពលី
BY Liny Chan
July 30, 2025
(ភ្នំពេញ)៖ គ.ស.ព.ស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកច្រានចោលការផ្សាយរបស់កាសែតថៃ Bangkok Post ដែលថា នាយឧត្តមសេនីយ៍ ត្រី ឌឹក បានពលី។
នៅលើ Facebook គ.ស.ព.ស បានបញ្ជាក់យ៉ាងដូច្នេះ «ការបង្ហោះរបស់បណ្ដាញផ្សព្វផ្សាយថៃ នេះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ!»៕

ផ្ដល់សិទ្ធិដោយ៖ Fresh News