ព័ត៌មានជាតិ July 30, 2025

រហ័សនាម «លោកឪចាស់» រួមជាមួយកងទ័ពកម្ពុជាឈរជើងនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្រោយប្រយុទ្ធ៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា 

Liny Chan

30-07-2025 13:43

(ព្រះវិហារ)៖ រហ័សនាម «លោកឪចាស់» ព្រិន្ទបាលឯក អ៊ុក គា ដែលជាកងទ័ពឈរជើងនៅសមរភូមិភ្នំខ្មោច រួមជាមួយកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាផ្សេងទៀតនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្នុងពេលប្រយុទ្ធអស់៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា។

នៅសមរភូមិភ្នំខ្មោចមួយគោលដៅ កម្លាំងកងទ័ពនៅទីនោះ ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំ នៃវរសេនាតូចអន្ដរាគមន៍៣៧៤ ចំណុះកងពលតូចអន្ដរាគមន៍លេខ៧ បានក្រាញននាលប្រយុទ្ធដោយមិនរុញរា និងឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារបូរណភាពទឹកដីពីការឈ្លានទាហានរបស់ទាហានថៃ។

បើទោះបី លោកឧត្តមសេនីយ៍ឯក ឌួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ ដែលបានពលីទៅក៏ពិតមែន ប៉ុន្ដែកម្លាំងកងទ័ពដែលឈរជើងនៅសមរភូមិភ្នំខ្មោច មិនមានការបាក់ទឹកចិត្ត ឬចុះញ៉មអ្វីឡើយ ពោលកាន់តែមានទឹកចិត្តក្លាហានមុះមត់ និងអង់អាចជាទីបំផុត ដើម្បីការពារជាតិមាតុភូមិ ប្រឆាំងរាល់ការឈ្លានពានទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News