Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ ទាមទារឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថៃ កុំចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យស្ថានការណ៍មានភាពតានតឹង

    BY Liny Chan August 1, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ ទាមទារឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថៃ កុំចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យស្ថានការណ៍មានភាពតានតឹង

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតិ បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំចែកចាយរូបភាព និងវីដេអូ ដែលគ្មានប្រភពច្បាស់លាស់។

    លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

    អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាប់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែកចាយព័ត៌មាន រូបភាព និងវិដេអូ ដែលគ្មានប្រភពច្បាស់លាស់ ។

    អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាមទារឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថៃ កុំចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យស្ថានការណ៍មានភាពតានតឹង ខណៈដែលភាគីទាំងពីរកំពុងដោះស្រាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: