អ្នកផលិតមាតិកាល្បី ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភរាល់ខែ ១០០ដុល្លារពេញមួយជីវិត ដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលត្រូវបានថៃប្រគល់ឱ្យកម្ពុជាវិញ
(ភ្នំពេញ)៖ អ្នកផលិតមាតិកាដ៏ល្បីឈ្មោះ គឺលោក ហេង វិសាល និងភរិយា ស្រីនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសឧបត្ថម្ភរៀងរាល់ខែចំនួន ១០០ដុល្លារ ដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលត្រូវបានថៃប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនះ ពេញមួយជីវិតរបស់វីរកងទ័ពទាំង២។

លោកបានថ្លែងសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។
សូមជម្រាបថា កងទ័ពឈ្លានពានថៃ បានប្រគល់ទាហានខ្មែរ ២នាក់ នៅច្រកអូរស្មាច់ នៅម៉ោង១១ព្រឹក រួមមាន៖
* ១៖ លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់បង់ស្មារតី
* ២៖ លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រងរបួសធ្ងន់៕



ផ្ដល់សិទ្ធិដោយ៖ Fresh News
