Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារកចំណូលបានជាង ២៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ពីភ្ញៀវបរទេសជាង៦១ម៉ឺននាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ

    BY Liny Chan August 2, 2025
    កម្ពុជារកចំណូលបានជាង ២៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ពីភ្ញៀវបរទេសជាង៦១ម៉ឺននាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ

    (ភ្នំពេញ)៖​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេសជាង៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ។

    ដោយគិតតែក្នុងខែកក្កដាកន្លងទៅនេះ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៥១ ០៩៨ នាក់ ចូលទស្សនា រមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ២ ៣២៧ ១៨៦ ដុល្លារ ថយចុះ១៧.៤៧%។

    ​បន្ថែមពីនេះ មានភ្ញៀវទេសចរបរទេស ១២ ៧៨១ នាក់ ចូលទស្សនានៅប្រាសាទកោះកែ ដោយទទួលបានចំណូល ១៩១ ៧១៥ដុល្លារ​ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។

    ​លើសពីនេះ ក្នុងរយៈពេល៧ខែនេះ ការ​លក់សំបុត្រនៅប្រាសាទបេងមាលា ទទួលបានចំណូល ៩១ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៩ ១០៥ នាក់, ការលក់សំបុត្រនៅភ្នំក្បាលស្ពានទទួលបានចំណូល ៣ ៧១៥ដុល្លារ ពីភ្ញៀវ​​ចំនួន ៧៤៣នាក់ និងចំណូលពីការលក់សំបុត្រទូកមានចំនួន ៣៩៨ ០៥៤ដុល្លារ។

    ទន្ទឹមគ្នានេះ រយៈពេល ០៧ខែនេះ គ្រឹះស្ថានអង្គរ ​ឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ២៣៧ ៥៤២ ដុល្លារ​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: