Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកដំណើរការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ និង មន្ត្រីច្បាប់

    BY Liny Chan August 2, 2025
    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកដំណើរការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ និង មន្ត្រីច្បាប់

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការប្រឡងជ្រើរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៣៧២ នាក់ ខណៈដែលមាន​បេក្ខជន​ចូលរួមប្រឡងមានចំនួនរហូតដល់​ ៤​ ៨១៣នាក់។

    ការប្រឡងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

    ដោយឡែកការប្រឡង​ជ្រើសរើសមន្រ្តី​ក្រុមប្រឹក្សា​អ្នកច្បាប់​ មានបេក្ខជនចូលរួម​ប្រឡង​ ២៩៨នាក់​ និង​រេីសត្រឹម​តែ ៨នាក់ប៉ុណ្ណោះ។

    ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ចាក់ក្នុងអំឡុងពេលកាត់វិញ្ញាសារជានិមិត្តរូបថា «វិញ្ញាសារប្រឡងនេះអាចធានាបានថាមិនមានការបែកធ្លាយនោះទេ ដែលអាចឲ្យបេក្ខជនទាំងអស់មានភាពស្មើរគ្នានៅក្នុងការប្រឡងប្រជែងនេះ ដោយផ្អែកទៅលើសម្ថភាព»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: