ព័ត៌មានជាតិ
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស៖ មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាបម្នាក់ ដែលប្រើហិង្សាលើស្ត្រីនៅខារ៉ាអូខេ ស្ថិតក្រោមត្រួតពិនិត្យ និងចាត់វិធានការណ៍តាមច្បាប់
BY Liny Chan
August 8, 2025
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើហិង្សាលើស្រ្តីដែលរងរបួសផ្ទៃមុខ និងភ្នែកក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងនៅបឹងកក់ ខណ្ឌទួលគោក កាលយប់រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







