កម្លាំងនគរបាលបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន៨នាក់, ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការឲ្យត្រឡប់ទៅវិញ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្ស៨នាក់ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចដីវាលផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តែក្រោយបញ្ជូនទៅដល់តុលាការ និងក្រោយបញ្ចប់ការសួរនាំមនុស្សទាំង៨នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ។ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា អធិការរងខណ្ឌព្រែកព្នៅម្នាក់ ជាអ្នករត់ការសម្របសម្រួល និងអន្តរាគមន៍លើរឿងនេះផងដែរ។
ក្រុមជនសង្ស័យដែលត្រូវបានតំណាងអយ្យការលោក សេង ម៉េងស្រ៊ុន ឲ្យត្រឡប់ទៅវិញរួមមាន៖
*ទី១៖ ឈ្មោះ ហុង សុវិច ភេទប្រុស អាយុ៣៣ឆ្នាំ
*ទី២៖ ឈ្មោះ អ៊ុក ណុម ភេទប្រុស អាយុ៤២ឆ្នាំ
*ទី៣៖ ឈ្មោះ ឃុន ម៉េង ភេទប្រុស អាយុ៤១ឆ្នាំ
*ទី៤៖ ឈ្មោះ សេង ប៊ុនហេង ភេទប្រុស អាយុ២៩ឆ្នាំ
*ទី៥៖ ឈ្មោះ គង់ សារ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ
*ទី៦៖ ឈ្មោះ វ៉ាត់ ចាន់ដន ភេទប្រុស អាយុ២៦ឆ្នាំ
*ទី៧៖ ឈ្មោះ ហ៊ន ស៊ីណាត ភេទប្រុស អាយុ៤៨ឆ្នាំ
*ទី៨៖ ឈ្មោះ សុខ ផែង ភេទប្រុស អាយុ៤៣ឆ្នាំ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
*ជញ្ជីងថ្លឹងមាន់ចំនួន ១គ្រឿង
*មាន់គកចំនួន ២ក្បាល រស់ ១ក្បាល ងាប់១ក្បាល៕
ផ្ដល់សិទ្ធិដោយ៖ Fresh News
