Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទូតចិនប្រចាំកម្ពុជា៖ ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥

    BY Liny Chan August 19, 2025
    ទូតចិនប្រចាំកម្ពុជា៖ ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជា កើនឡើង ២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ សម្រាប់ប្រាសាទអង្គរវត្ត។

    លោកបានលើកឡើងថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន»

    លោក Wang Wenbin បានបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនាទីនោះ។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: