Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    BY Liny Chan September 1, 2025
    ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    (ភ្នំពេញ)៖​ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

    គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេស ចំនួន៦៦៩ ៦១៩នាក់ កើនឡើង២.៧២%។

    គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២០៦ ៦៨៥ ដុល្លារ ​។

    ​បន្ថែមពីនេះ ក្នុងរយៈពេល៨ខែនេះ ការ​លក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១០១ ៨៥០ដុល្លារ ពីភ្ញៀវចំនួន ១០ ០៨០នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ០៥០ដុល្លារ ពីភ្ញៀវ​​ចំនួន ៨១០នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤២៣ ៩២៦ដុល្លារ។

    សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ ​ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ៣៣៩ ២៣៨ដុល្លារ​៕ ផ្ដល់សិទ្ធដោយ៖ Fresh News

    Share This Post: