Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃបិទសាលារៀន ក្នុងខេត្ត Samut Prakan ដោយសារទឹកជំនន់

    BY Liny Chan September 8, 2025
    ថៃបិទសាលារៀន ក្នុងខេត្ត Samut Prakan ដោយសារទឹកជំនន់

    (បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា បានឱ្យដឹងថាសាលារៀនចំនួន២៥ ក្នុងខេត្ត Samut Prakan ត្រូវបានបង្គាប់ឱ្យបិទទ្វារបណ្ដោះអាសន្ន ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ដោយកម្រិតទឹកភ្លៀងហក់ឡើងខ្ពស់ជាង ៣០សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័័ត៌មាន Bangkok Post។

    ថ្នាក់គ្រប់គ្រងសាលារៀនខាងលើបាននិយាយថាទឹកជំនន់បានកើតឡើងនៅខាងក្នុងបរិវេណសាលារៀន និងលិចផ្លូវក្បែរសាលា ជាហេតុបង្ខំឱ្យពួកគេសម្រេចចិត្តបិទសាលារៀនមួយថ្ងៃដើម្បីសុវត្ថិភាព គ្រូបង្រៀន សិស្ស ​និងក្រុមគ្រួសាររបស់ពួកគេ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមក្នុងខេត្ត Samut Prakan កាលពីល្ងាចថ្ងៃអាទិត្យ ហើយបន្តធ្លាក់រយៈពេលជាង៣ម៉ោងដោយបណ្ដោលមានទឹកជំនន់ ជន់លិចផ្លូវជាច្រើន។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ទឹកជំនន់នៅតែបន្តជន់លិចផ្លូវនៃផ្នែកជាច្រើនក្នុងខេត្តមួយនេះ។

    គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមថៃ នៅថ្ងៃចន្ទនេះបានព្យាករថាភ្លៀងធ្លាក់ខ្លាំងនឹងនៅតែធ្លាក់ ជាពិសេសនៅផ្នែកជាច្រើននៃទីក្រុងបាងកក ព្រមទាំងខេត្តនៅជុំវិញ និងតំបន់ភាគខាងកើតប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: