Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ សម្របសម្រួលជូនអ្នកសង្កេតការណ៍អន្ដរកាល IOT ចុះពិនិត្យទីតាំងយន្ដហោះ F16 ថៃទម្លាក់គ្រាប់បែក នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

    BY Liny Chan October 14, 2025
    ក្រសួងការពារជាតិ សម្របសម្រួលជូនអ្នកសង្កេតការណ៍អន្ដរកាល IOT ចុះពិនិត្យទីតាំងយន្ដហោះ F16 ថៃទម្លាក់គ្រាប់បែក នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

    (ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចុះពិនិត្យនេះ ដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: