ព័ត៌មានជាតិ
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»
BY Naren
October 17, 2025
(ពោធិ៍សាត់)៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានច្រានចោលការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ»។
យោធភូមិភាគទី៥ បានបញ្ជាក់ថា ការឈូសផ្លូវនេះ គឺទាហានថៃធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ពួកគេ ហើយកម្លាំងយោធារបស់កម្ពុជា កំពុងឈរការពារតំបន់នោះយ៉ាងម៉ឺងម៉ាត់ នៃដែនអធិបតេយ្យជាតិកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News
សូមអានខ្លឹមសារលម្អិតខាងក្រោម៖

