ក្រុមហ៊ុនដ៏ធំមួយនៅប៊ុលហ្គារី ចាប់អារម្មណ៍ និងសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពង់ អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រាប់លោក MAXIM BEHAR និងក្រុមការងារថា ខេត្តកំពង់ស្ពឺ មានសក្តានុពលលើវិស័យការត់ដេរ ឧស្សហកម្ម កសិកម្ម ទេសចរណ៍ ហើយជាងនេះទទួលបានការវិនិយោគពីបរទេសជាច្រើន គ្រប់វិស័យ។
ក្នុងជំនួបនេះ លោកបណ្ឌិតបានប្រាប់ភ្ញៀវថា រដ្ឋបាលខេត្តចង់ឲ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី សិក្សាលើគំរោងនានាដែលក្រុមហ៊ុនគិតថាវិនិយោគបាន ហើយរដ្ឋបាលខេត្តនឹងខិតខំជួយជ្រុំជ្រែងក្នុងកិច្ចការរដ្ឋបាលចាំបាច់បំផុត។
លោក MAXIM BEHAR បានប្រាប់ថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនឯកជន ដែលផ្តល់សេវាកម្មទំនាក់ទំនងសាធារណៈ និងការទំនាក់ទំនងផ្សេងៗ ដល់អតិថិជននានា។ ក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយបានផ្តល់ សេវាកម្មជាច្រើនដូចជា និងទំនាក់ទំនងរដ្ឋាភិបាល (Public Affairs), ការគ្រប់គ្រងបណ្តាសង្គម (Social Media Management) និងប្រមូលផ្តុំដើម្បីផ្សព្វផ្សាយឌីជីថល (Digital Campaigns)។
លោក MAXIM BEHAR បានបញ្ជាក់ថា ក្រុមហ៊ុន M3 Communications បានផ្តល់សេវាកម្ម និងមានបទពិសោធន៍ក្នុងវិស័យជាច្រើន រួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ, ការធ្វើដំណើរ និងអាកាសចរណ៍, ថាមពល, បច្ចេកវិទ្យា និងនវាសាស្ត្រ, សហគ្រាសចាប់ផ្តើម (start-ups), សមាគមអន្តរជាតិ និងស្ថាប័ន, ការគ្រប់គ្រងសណ្ឋាគារ, សំណង់ និងអចលនទ្រព្យ, ឧស្សាហកម្មសម្ផស្ស, សុខភាព និងថ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


















