Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលតាលីប​ង់អាហ្វហ្កានីស្ថាន ថាកិច្ចចរចាសន្តិភាពជាមួយប៉ាគីស្ថាន នៅតែបន្ត

BY Nisaiy KP November 9, 2025
រដ្ឋាភិបាលតាលីប​ង់អាហ្វហ្កានីស្ថាន ថាកិច្ចចរចាសន្តិភាពជាមួយប៉ាគីស្ថាន នៅតែបន្ត

(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកានេះថា បទឈប់បាញ់របស់ខ្លួនជាមួយប៉ាគីស្ថាននឹងនៅតែមាន ទោះបីជាកិច្ចចរចាសន្តិភាពលេីកចុងក្រោយទទួលបរាជ័យក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា អំឡុងពេលនៃកិច្ចចរចាសន្តិភាព ភាគីប៉ាគីស្ថានបានព្យាយាមទម្លាក់ការទទួលខុសត្រូវទាំងអស់សម្រាប់ផ្នែកសន្តិសុខរបស់ខ្លួន មកលេីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈបង្ហាញឆន្ទៈមិនទទួលខុសត្រូវចំពោះសន្តិសុខអាហ្វហ្គានីស្ថានផ្ទាល់នោះទេ។ យ៉ាងនេះក្តីលោកគូសបញ្ជាក់ថា «គ្មានបញ្ហាអ្វីដល់បទ ឈប់បាញ់ដែលបានព្រមព្រៀងគ្នា ជាមួយប៉ាគីស្ថាននោះទេ វាត្រូវរក្សាទុកដដែល»។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសតួគីយ៉េ សម្រេចលេីបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលថ្ងៃទី១៩ ខែតុលា នៅឯកាតា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។ ភាគីទាំងសងខាងនៅតែតឹងរ៉ឹងដាក់គ្នាលើខ្លឹមសារនៃកិច្ចចរចា ដែលសំដៅដោះស្រាយបញ្ហាសន្តិសុខជាយូរមកហេីយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: