ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌
BY Liny Chan
November 11, 2025
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ មុនត្រូវបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌៕ ផ្ដល់សិទ្ធិដោយ៖ Fresh News















