Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងរីករាយ! ស្អែកនេះ ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប នឹងត្រូវភ្ជាប់ឡើងវិញ

    BY Liny Chan November 12, 2025
    ដំណឹងរីករាយ! ស្អែកនេះ ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប នឹងត្រូវភ្ជាប់ឡើងវិញ

    (ភ្នំពេញ)៖ ជើងហោះហើរត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាប ត្រូវនឹងភ្ជាប់ដំណើរការនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ជាមួយគ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធ។

    ជាមួយនឹងសមិទ្ធផលថ្មី នៃជើងហោះហើរត្រង់នេះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ទាំងអស់នេះ គឺកើតមានឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

    លោករដ្ឋមន្ដ្រី បានលើកឡើងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: