ព័ត៌មានជាតិ
សូមបង្កើនការប្រុងប្រយ័ត្ន! មានគណនីហ្វេសប៊ុក បានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបញ្ចេញសារផ្ទុយពីការពិត
BY Liny Chan
November 13, 2025
(ភ្នំពេញ)៖ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈពេលនេះមានករណីហ្វេសប៊ុកឈ្មោះ Bomberos Mira បានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបញ្ចេញសារផ្ទុយពីការពិត ដូចនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចែករំលែក និងជឿជាក់លើសារដែលមិនមែនជាការពិត។

ជាមួយគ្នានេះសូមសាធារណជនទាំងអស់មេត្តាតាមដានសារ និងព័ត៌មានពិតផ្លូវការ ចេញពីផេកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានតែពីរខាងក្រោម៖
ទី១៖ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖ https://www.facebook.com/profile.php?id=100069511484329
ទី២៖ ផេកការងារផ្លូវការរបស់សម្តេចធិបតី៖ https://www.facebook.com/Dr.Hunmanetofcambodia
