មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ កម្ពុជានឹងសិក្សាពីលក្ខខណ្ឌ និងទីផ្សារដែលអាចនឹងបញ្ជាទិញយន្តហោះពីចិនផង ពីអាមេរិកផង
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងសិក្សាពីលក្ខខណ្ឌ និងទីផ្សារ ដែលអាចនឹងបញ្ជាទិញយន្តហោះពីចិនផង ពីអាមេរិកផង ដើម្បីស្របទៅតាមភូមិសាស្ដ្រនយោបាយ សេដ្ឋកិច្ច និងការទូត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះក្នុងវិស័យអាកាសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ស៊ីន ចាន់សិរីវុត្ថា៖


