ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើកុលបុត្រកុលធីតាខ្មែរ ស្គាល់អំពីវប្បធម៌យ៉ាងហោចណាស់មួយ ក្នុងចំណោមវប្បធម៌នានា បន្ថែមលើចំណេះជំនាញដែលខ្លួនមាន
BY Liny Chan
November 22, 2025
(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសូមកុលបុត្រកុលធីតាខ្មែរទាំងអស់ ត្រូវស្គាល់អំពីវប្បធម៌ខ្លួនឯងយ៉ាងហោចណាស់បានមួយ ក្នុងចំណោមវប្បធម៌នានារបស់ជាតិ បន្ថែមលើចំណេះជំនាញដែលខ្លួនមាន។

លោកស្រីបានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញបើក «មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» នៅសាលសន្និសីទចតុម្មុខ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឡើងទៀតថា កាលណាកុលបុត្រកុលធីតាខ្មែរ ស្គាល់អំពីវប្បធម៌ខ្លួន គឺបានចូលរួមចំណែកថែរក្សាវប្បធម៌ជាតិ។ លោកស្រី បានលើកឧទាហរណ៍ បើយើងស្គាល់ពីការស្លៀកពាក់ប្រពៃណីនោះ សូម្បីតែអ្នកសម្អាងការ ក៏មិនអាចបោកប្រាស់យើងបានដែរ៕
ខាងក្រោមនេះជាលីងវិដេអូ៖
