ព័ត៌មានជាតិ November 22, 2025

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់ដៃពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង

Liny Chan

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ដែលរៀបចំឡើងក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក​ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់ដៃពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង ដូចជាវៀតណាម ឡាវ និងភូមា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនេះ ជំនួសថៃ។

​លោកបន្ថែមថា ជាការពិតការធ្វើពាណិជ្ជកម្ម តែងតែមានការនាំចេញនាំចូលរវាគ្នាទៅវិញទៅមក ហើយការចាប់ដៃគូជាមួយប្រទេសជិតខាងទាំងនេះ គឺដើម្បីបង្កើនការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារទាំងនោះ និងនាំចូលនូវទំនិញដែលមានគុណភាពមកបង្រ្គប់តម្រូវការក្នុងស្រុកវិញ។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ តាមរយៈលីងខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F1902869056990707%2F%3Frdid%3DIn2fFP77tyN19Xx3%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F177sv43phg%252F&show_text=0&width=780&autoplay=false&height=440&mute=0